សេចក្ដីថ្វាយប្រគេននិងជូនដំណឹងដល់ព្រះសង្ឃព្រមទាំងញាតិញោមក្នុងនិងក្រៅប្រទេស

សេចក្ដីថ្វាយប្រគេននិងជូនដំណឹងដល់ព្រះសង្ឃព្រមទាំងញាតិញោមក្នុងនិងក្រៅប្រទេសបានជ្រាបថា៖
ថ្ងៃនេះសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរក្រោមបានបើកអង្គប្រជុំនៅសាលាមហាវិទ្យាល័យមហាម្កុដរាជវិទ្យាល័យរួមមាន៖
១.ពិធីតែងតាំងគណៈកម្មការថ្មីសម្រាប់អាណត្តិកាលទី៦(ប្រចាំខែត្រ)។
២.ធ្វើការពិភាក្សាអំពីការទទួលសមណៈនិស្សិតមកសិក្សាថ្មីក្នុងឆ្នាំ២០១៧។
៣..ពិធីផ្ដល់អាហារូបករណ៍ដល់សមណៈនិស្សិតត្រៀមបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រនិងមតិយោបល់របស់សមាជិកដែលត្រូវបានបញ្ចប់ក្នុងឆ្នាំនេះព្រមទាំងយោបល់របស់ប្រធានស.ស.ន.ខ.ក។
ឆ្នាំនេះសមណនិស្សិតខ្មែរក្រោមដែលត្រូវបញ្ចប់ការសិក្សាមានចំនួន ២ព្រះអង្គ នៅសាលាមហាវិទ្យាល័យមហាចុឡាលងកនរាជវិទ្យាល័យ ៥ព្រះអង្គនៅសាលាមហាវិទ្យាល័យមហាម្កុដរាជវិទ្យាល័យ
នៅក្នុងថ្ងៃនេះដែរមានសមាគមខេមរសង្គហធម៌ចូលរួមផងដែរ។
សូមឧទេនថាសាធុៗៗព្រមគ្នា។










news by; kkbsu2017
Share on Google Plus

About Unknown

0 comments:

Post a Comment