ចិត្តវិទ្យា ចិត្តវិទ្យាគឺជាអ្វី ?


 ចិត្តវិទ្យា
ចិត្តវិទ្យាគឺជាអ្វី ?

      ចិត្តវិទ្យា​ (Psychology)មានឫសស័ព្ទមកពីភាសាក្រិកពាក្យថា “Psyche” មានន័យថា “ចិត្ត” (ធម្មជាតសម្រាប់សន្សំអារម្មណ៍,សម្រាប់គិត គឺវិញ្ញាណ)+ពាក្យថា​“logos”ដែលប្រែថា(ការសិក្សា) ”​ ដូច្នោះពាក្យថា “ចិត្តវិទ្យា”មានន័យថា” សាស្ត្រដែលសិក្សាអំពីចិត្ត​​ ឬព្រឹត្តិកម្មរបស់ មនុស្ស ”។​ វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត បានពន្យល់ថា៖ ចិត្តវិទ្យា​គឺវិជ្ជាខាងចិត្ត​​​​ ។ បន្ទាប់មកអត្ថន័យ របស់ចិត្តវិទ្យាបានផ្លាស់ប្តូរទៅតាមយុគសម័យ គឺអាស្រ័យទៅតាមគោល គំនិ តដែលមានឥទ្ធិពល ចំពោះអ្នកចិត្តវិទ្យា ឬចំណាប់អារម្មណ៍របស់អ្នកចិត្តវិទ្យា ក្នុងយុគសម័យ នោះ ៗ ដូចជា​ក្នុងយុគ គោលគំនិតក្នុងរឿង (Unconscious mind) អញ្ញាណចិត្ត ជាទីចាប់អារម្ម ណ៍និងពេញនិយម ។​ ចិត្តវិទ្យាត្រូវបានគេគិតថាគឺការសិក្សាទាក់ទងនឹង (Unconsciousmind)   អញ្ញាណចិត្ត​ ។ ប៉ុន្តែ ក្នុងយុគដែលព្រឹត្តិកម្មនិយមជាទីពេញនិយម អត្ថន័យរបស់ចិត្តវិទ្យាក៏ប្តូរទៅ សិក្សារឿងព្រឹត្តិកម្មនិយមទៅ វិញ​។


     ទោះបីយ៉ាងណាក៏ដោយ ចិត្តវិទ្យាក្នុងយុគសម័យនីមួយៗ មិនមានអត្ថន័យតែម្យ៉ាងនោះទេ ព្រោះការស្វែងយល់ផ្នែកចិត្តវិទ្យាមានចំនួនច្រើនឡើងក្នុងអំឡុងពេលព្រមគ្នា​ រហូតដល់បច្ចុប្បន្ន ដែលការស្វែងយល់នឹងចំណាប់អារម្មណ៍នៃអ្នកចិត្តវិទ្យា មានអត្ថន័យផ្សេងៗពីគ្នា​ រហូតដល់មិន អាចកំណត់យកអត្ថន័យណាមួយពិតប្រាកដ ឬច្បាស់លាស់បានឡើយ។​ជាពិសេស សមាគម ចិត្តវិទ្យាអាមេរិកកាំង (American Psychological Association: APA)អង្គការផ្នែកចិត្តវិទ្យាដែល មានឈ្មោះបោះសម្លេងជាងគេ  ក្នុងលោកបានឲនិយមន័យ​​     ”  ចិត្តវិទ្យា​ថា ​គឺការសិក្សាផ្នែក វិទ្យាសាស្រ្ត ដែលទាក់ទងទៅនឹងព្រឹត្តិកម្ម​ហើយនឹងរបៀបបែបបទផ្នែក នៃបច្ចេកបុគ្គល ” បើ និយាយឲស្រួលស្តាប់ទៅ “ចិត្តវិទ្យា”គឺការសិក្សាទាក់ទងទៅនឹង​ គំនិត អារម្មណ៍ហើយនឹង ព្រឹត្តិ កម្មរបស់មនុស្សដោយប្រើវិធីសាស្រ្ត ដែលជាវិទ្យាសាស្រ្ត ដូចជាសិក្សាក្នុងរឿងបុគ្គលិកលក្ខណៈ​​ និង វិវឌ្ឍនាការ ​(Development) អំឡុងពេលវ័យនីមួយៗ នៃបុគ្គលជាដើម​ ។


ដកស្រង់ ដោយភិក្ខុ អកក្ខឡោ ថាច់ភឿកអាង
Share on Google Plus

About Unknown

0 comments:

Post a Comment